ជីវប្រវត្តិសង្ខេប សម្ដេច វិបុលបញ្ញា សុខ អាន


យោងតាមឯកសារដែលបានចុះផ្សាយនៅក្នុងគេហទំព័រទីស្ដីការគណៈរដ្ឋមន្រ្តី សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ដ្រី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជាមានជីវប្រវត្តិដូចតទៅ ៖

នាម និងគោត្តនាម : សុខ អាន
ថ្ងៃខែឆ្នាំកំណើត : ១៦ ខែមេសា ឆ្នាំ១៩៥០
ទីកន្លែងកំណើត : ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្ដតាកែវ
កម្រិតវប្បធម៌ភាសាបរទេស : បារាំង អង់គ្លេស និងវៀតណាម
អាសយដ្ឋានបច្ចុប្បន្ន : ផ្លូវសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ប្រពន្ធឈ្មោះ : ថេង អាយអាន្នី កើតថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ១៩៥១
មានកូនចំនួន ០៥នាក់ ៖
១. សុខ សុម៉ា ភេទ ស្រី កើតនៅថ្ងៃទី ០៩ សីហា ១៩៧៩ មុខរបរ នៅផ្ទះ
២. សុខ ពុទ្ធីវុធ ភេទ ប្រុស កើតនៅថ្ងៃទី ២៥ ធ្នូ ១៩៨០ មុខរបរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា
៣. សុខ សូកាន ភេទ ប្រុស កើតថ្ងៃទី ១១ មិថុនា ១៩៨៣ មុខរបរ សមាជិករដ្ឋសភាមណ្ឌលខេត្តតាកែវ
៤. សុខ សូកេន ភេទ ប្រុស កើតថ្ងៃទី ១១ មិថុនា ១៩៨៣ មុខរបរ អនុប្រធាននាយកដ្ឋានគណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
៥. សុខ សង្វារ ភេទ ប្រុស កើតថ្ងៃទី ០៦ កក្កដា ១៩៨៧ មុខរបរ អគ្គនាយករងអាជ្ញាធរអប្សរា

ទាក់ទងនឹងបទប្រវត្តិការសិក្សារបស់សម្ដេច មានដូចជា ៖

២០១៥ : បណ្ឌិតកិត្តិយសផ្នែករដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យ Kyungwoon សាធារណរដ្ឋកូរ៉េ
២០១០ : ជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិតសភាកម្ពុជា និងទទួលបានគោរមងារ បណ្ឌិតសភាចារ្យ
២០១០ : បណ្ឌិតកិត្តិយសផ្នែកនយោបាយការទុតពីសាកលវិទ្យាល័យ Woosuk សាធារណរដ្ឋកូរ៉េ
២០០៨ : បណ្ឌិតកិត្តយសផ្នែកអប់រំពីសាកលវិទ្យាល័យជាតិហ្វីលីពីន
២០០៧ : បណ្ឌិតកិត្តិយសផ្នែកគោលនយោបាយសាធារណៈ និងគ្រប់គ្រងពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា
២០០៦ : បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យកម្ពុជា
២០០៥ : បណ្ឌិតកិត្តិយសផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ Jeonju សាធារណរដ្ឋកូរ៉េ
២០០២ : បណ្ឌិតសភាចារ្យរុស្សីផ្នែកវិទ្យាសាស្ត្រ
១៩៩៦ : បណ្ឌិតកិត្តិយសផ្នែកនីតិសាស្ត្រ ពី Wesleyan College, Iowa សហរដ្ឋអាមេរិក
១៩៧៣-៧៥ : សិស្សមន្ត្រីជាន់ខ្ពស់ផ្នែកការទូតនៃសាលារដ្ឋបាលជាតិជាន់ខ្ពស់
១៩៦៧-៧២ : បរិញ្ញាបត្រផ្នែកភូមិវិទ្យា ប្រវត្តិវិទ្យា និងសង្គមវិទ្យា
១៩៦៧ : មធ្យមសិក្សាសញ្ញាប័ត្រភាគទី២ ជាតិ និងមកពីប្រទេសបារាំង

សម្ដេចឧបនាយករដ្ឋមន្រ្តី មានការងារ និងគោរមងារ ដូចខាងក្រោម ៖

២០១៧-០៣-១៣ : ត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា «សម្ដេចវិបុលបញ្ញា សុខ អាន»
២០១០-០៤-០៣ : ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិតសភាកម្ពុជា មានគោរមងារជាបណ្ឌិតសភាចារ្យ
២០១៤-២០១៧ : អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍អង្គការ ICAPP
២០១៣ : ប្រធានមហាសន្និបាតសម័យប្រជុំលើកទី ៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក
២០០៤-២០១៧ : ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី
២០០៤-២០១៧ : ប្រធានអាជ្ញាធរជាតិអប្សរា
១៩៩៣-២០១៧ : សមាជិករដ្ឋសភាមណ្ឌលខេត្តតាកែវ
១៩៩៨-២០០៤ : សហរដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី
១៩៩១-១៩៩៣ : ប្រធានខុទ្ធការល័យមជ្ឈិមបក្ស អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC
១៩៨៨-១៩៩១ : អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈកម្មាធិការជាតិយូណេស្កូកម្ពុជា
១៩៨៣-១៩៨៨ : អគ្គរដ្ឋទូតប្រចាំសាធារណរដ្ឋឥណ្ឌា
១៩៨២-១៩៨៣ : អគ្គលេខាធិការនៃគណៈកម្មាធិការសន្តិភាពកម្ពុជា
១៩៨១ - ១៩៨៣ : ប្រធានមន្ទីរនៃក្រសួងការបរទេស និងជាលេខាផ្ទាល់សម្ដេច ហ៊ុន-សែន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស
១៩៧១-១៩៧២ : សាស្ត្រាចារ្យទុតិយភូមិនៅខេត្តសៀមរាប
១៩៦៩-១៩៧០ : នាយកអនុវិទ្យាល័យព្រះបាទជាន់ជុំ ខេត្តតាកែវ
១៩៦៨-១៩៦៩ : សាស្ត្រាចារ្យនៃក្រសួងអប់រំជាតិ ខេត្តតាកែវ

សម្តេច វិបុលបញ្ញា សុខអាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានទទួលមរណភាពក្នុងអាយុ៦៦ឆ្នាំនៅក្នុងមន្ទីពេទ្យ នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃនេះវេលាម៉ោង ១៨ និង៣២នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ។

ខាងក្រោមនេះជាតំណែងទាំងអស់របស់សម្តេច វិបុលបញ្ញា សុខអាន ៖
១. ឧបនាយករដ្ឋមន្ត្រី
២. រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី
៣. សមជិករដ្ឋសភាមណ្ឌលខេត្តតាកែវ
៤. អនុប្រធានវិទ្យាស្ថាន Centralist Democratic Institute (CDI), Asia Pacific
៥. ប្រធានក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល
៦. ប្រធានអាជ្ញាធរអប្សារា
៧. ប្រធានអាជ្ញាធរជាតិប្រេងកាតកម្ពុជា
៨. ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី
៩.ប្រធានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា
១០. ប្រធានក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ
១១. ប្រធានក្រុមការងារ ដើម្បីកាត់ទោសខ្មែរក្រហម
១២. ប្រធានក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល
១៣. ប្រធានគណៈកម្មាធិការជាតិវិនិយោគរបស់រដ្ឋ លើសហគ្រាសចំការកៅស៊ូ ក្រុមហ៊ុន សំភារៈកសិកម្ម និងក្រុមហ៊ុនជលផល
១៤. ប្រធានអាជ្ញាធរទទួលបន្ទុកកិច្ចការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានហៅកាត់ថា NiDA
១៥. ប្រធានគណៈកម្មាធិការជាតិជំរុញភូមិមួយផលិតផលមួយ
១៦. ប្រធានគណៈកម្មាធិការជាតិប្រជាជន និងការអភិវឌ្ឍន៍
១៧. ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
១៨. ប្រធានគណៈកម្មការអភិរក្ស និងអភិវឌ្ឍន៍តំបន់ត្រីផ្សោតទន្លេមេគង្គ
១៩. ប្រធានឧត្តមក្រុមប្រឹក្សាកំណែទម្រង់
២០. ប្រធានកាយរឹទ្ធកម្ពុជា

នេះគឺជាការបាត់បង់មន្ត្រីជាន់ខ្ពស់ដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្នុងជួរថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ផងដែរ ។

ទាក់ទងនឹងស្នាដៃ​ធំៗរបស់សម្ដេច មានដូចជា ៖
១. ការ​ចូលរួម​ដឹកនាំ​កិច្ចចរ​ចារ​លើ​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស​ ដែល​នាំ​សន្តិភាព​ និងស្ថេរភាព​មក​កម្ពុជា​ដល់​សព្វថ្ងៃ ។
២. ដឹកនាំ​ការ​ចរចារ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហា​រ​ជា​បេតិកភណ្ឌ​ពិភពលោក​ និង​ដណ្ដើម​​ជ័យ​ជម្នះ​នៅ​តុលា​ការ​ទីក្រុង​ឡាអេ​ មក​កម្ពុជា​វិញ​ ។
៣. ដឹកនាំ​អាជ្ញាធរ​អប្សរា ដែលជម្រុញ​កំណើន​អ្នកទេសចរ​ មកកម្ពុជា​ពី​ ៤ម៉ឺន​នាក់​ ដល់​៤លាននាក់​ក្នុង​មួយឆ្នាំៗ​ទៅ​កាន់​តំបន់​អង្គរ​វត្ត និង​សមទ្ធិផល​ជា​ច្រើន​ទៀត​ ។ល។​

ប្រសិនបើមានចំណុចណា មិនសមរម្យ ឬកំហុសមិនថាអត្ថន័យ ឬអក្ខរាវិរុទ្ធត្រង់ណា យើងខ្ញុំជាអ្នកសរសេរ សូមស្វាគមន៍រាល់មតិរិះគន់កែលម្អ ។

1 comment:

  1. Casino of the Sky Casino - Mapyro
    Find the best Casino of the 경상북도 출장샵 Sky 경기도 출장안마 Casino in 오산 출장마사지 Las Vegas, NV. Rooms, Reviews, Photos, Amenities. Get Directions. Rating: 3 성남 출장샵 · ‎9 votes 경산 출장마사지

    ReplyDelete