ប្រវត្តិអ្នកនិពន្ធរឿងអក្សរសិល្ប៍ខ្មែរ
យោងតាមឯកសារមួយចំនួន បានបង្ហាញ និងរៀបរាប់ខ្លះអំពី ជីវប្រវត្តិរបស់កវីនិពន្ធ ហើយមានកវីខ្លះពុំមានឈ្មោះ ឬព័ត៌មានពិតប្រាកដរហូតដល់សព្វថ្ងៃ ដែលលោកបាននិពន្ធរឿងអប់រំ ជាប្រភេទអក្សរសិល្ប៍ជាច្រើន ។
ខាងក្រោមនេះ ជាឈ្មោះ និងស្នាដៃបុគ្គលមួយចំនួន ដែលយើងខ្ញុំបានប្រមូលមកពីសៀវភៅ និងឯកសារនានា ដែលមានដូចជា ៖
យើងខ្ញុំនឹងខិតខំ ស្វែងរកបន្តចំពោះកវីនិពន្ធល្បីមកចែកជូនប្រិយមិត្ត ក្នុងពេលឆាប់ៗនេះ ។
ប្រសិនបើមានចំណុចណា មិនសមរម្យ ឬកំហុសមិនថាអត្ថន័យ ឬអក្ខរាវិរុទ្ធត្រង់ណា យើងខ្ញុំជាអ្នកសរសេរ សូមស្វាគមន៍រាល់មតិរិះគន់កែលម្អ ។
ខាងក្រោមនេះ ជាឈ្មោះ និងស្នាដៃបុគ្គលមួយចំនួន ដែលយើងខ្ញុំបានប្រមូលមកពីសៀវភៅ និងឯកសារនានា ដែលមានដូចជា ៖
១. លោក សួន សុរិន្ទ
- លោកកើតនៅថ្ងៃទី ០៩ កក្កដា ឆ្នាំ១៩៣០ នៅសង្កាត់ជ្រៃ ស្រុកសង្កែ ខេត្តបាត់ដំបង។
- ស្នាដៃរបស់លោកគឺរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ដែលបានជាប់លេខ១រង្វាន់ឥន្ទ្រទេវីលើកទី១។
២. លោក អ៊ឹម ថុក
- លោកជាអតីតចាងហ្វាងកាសែតវត្តភ្នំ ធ្លាប់ចូលរួមប្រឆាំងនឹងបារាំងក្នុងចលនាខ្មែរឥស្សរៈ។
- ស្នាដៃរបស់លោកមានដូចជា៖
- រឿងស៊ឹមអ្នកបរឡាន (១៩៥៦)
- រឿងគូលីកំណែន (១៩៥៦)
- រឿងតារាចន្រ្ទ (១៩៥៦)
- រឿងគ្រូបង្រៀនស្រុកស្រែ (១៩៥៧)
៣. លោក ឌឿក អំ
- កើតនៅគ.ស ១៩៣៤ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង
- ជាអ្នកជំនួយការសរសេរទស្សនាវដ្តីកងទ័ពឆ្នាំ ១៩៦៤, ១៩៦៥
- ស្នាដៃ៖ រឿង ភូមិតិរច្ឆាន
៤. លោក ឌឹក គាម
- កើតនៅថ្ងៃទី ០៥ មករា ឆ្នាំ១៩៣៦ នៅសង្កាត់ឫស្សីកែវ ស្រុកឆ្លូង ខេត្តក្រចេះ
- ស្នាដៃ៖ វេយ្យាករណ៍ដោយរូបភាព, រឿង ព្រះនាងឥន្ទ្រទេវី, រឿង ចៅពញាហុក, រឿង ភូមិតិរច្ឆាន (១៩៦៤ ១៩៦៥)
៥. លោក យស ងិន
- លោក យស ងិន មានស្រុកកំណើតនៅភូមិកំព្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
- ឪពុកឈ្មោះ យស ងារជាចៅពញាភក្តីភាសា ជាមន្ត្រីរាជការ ឬជាអាជ្ញាហ្លួងទទួលភារៈខាងការចែកមត៌ក
- ម្តាយឈ្មោះ ម៉ី នៅភូមិកំព្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
- កាលនៅកុមារបានបួសរៀននៅវត្តកោះឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
- លុះសឹកមកក៏បានមកនៅក្រុងភ្នំពេញ សុំចូលបម្រើគាល់ព្រះករុណាព្រះបាទនរោត្តម។ ដោយព្រះអង្គទ្រង់ថាបុរសនេះជាអ្នកចេះកិច្ចការជំនាងឆ្លាក់ក្បាច់ ព្រះអង្គក៏ត្រាស់ឲ្យចូលធ្វើការក្នុងក្រុមជាងស្ពាន់ក្រាប់។
- ស្នាដៃនិពន្ធរឿង «ចៅស្រទបចេក»
យើងខ្ញុំនឹងខិតខំ ស្វែងរកបន្តចំពោះកវីនិពន្ធល្បីមកចែកជូនប្រិយមិត្ត ក្នុងពេលឆាប់ៗនេះ ។
ប្រសិនបើមានចំណុចណា មិនសមរម្យ ឬកំហុសមិនថាអត្ថន័យ ឬអក្ខរាវិរុទ្ធត្រង់ណា យើងខ្ញុំជាអ្នកសរសេរ សូមស្វាគមន៍រាល់មតិរិះគន់កែលម្អ ។
Post a Comment