របៀបដាក់ប៊ូតុង Like Page Facebook ក្នុងវេបសាយ

ហ្វេសប៊ុក (Facebook) ជាបណ្ដាញសង្គមមួយដែលពេញនិយម​ខ្លាំងបំផុតក្នុងសាកលលោក​នា​សតវត្សទី២១នេះ ដោយឡែក​អ្នកប្រើប្រាស់មួយចំនួនបាន​បង្កើត Page នៅក្នុង Facebook ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយផលិតផល ក៏ដូចជា សេវាកម្មរបស់ពួកគេ ក្រៅពីការ​វេបសាយ និងការ​ផ្សព្វផ្សាយតាម​ទូរទស្សន៍ ។

ខាងក្រោមនេះជា​របៀបនៃការ​ចាប់យក​ ព័ត៌មាន​ខ្លីៗ ក៏ដូចជាប៊ូតុង Like Page និង Share របស់ Facebook មកដាក់ក្នុងវេបសាយរបស់អ្នក ដើម្បីបង្កើនការ​ទំនាក់ទំនងបន្ថែម ។ សូមអនុវត្តតាម​ជំហានៗខាងក្រោម ដើម្បីដាក់ប៊ូតុង Like Page ក្នុងវេបសារ ៖

ទី១ ៖ ចូលទៅកាន់អាស័ដ្ឋាន ៖ Page Plugin  ដែលជា Social Plugin របស់ Facebook ។


ទី២ ៖ វាយអាស័យដ្ឋាន របស់ Facebook Page របស់អ្នក ជាឧទាហរណ៍ ខ្ញុំប្រើ​ Page របស់ខ្ញុំ គឺ https://facebook.com/seihachannel នៅក្នុងប្រអប់ Facebook Page URL


ទី៣ ៖ ជាទម្រង់ទូទៅ គឺ​វា​មានជាប់នឹង timeline របស់ Page ដែលនេះជាហេតុធ្វើឱ្យ វេបសាយអាច​នឹង​ដំណើរការយឺត ដូចនេះសូមលុប timeline ចេញពីប្រអប់ Tabs រួចចុច​លើ​ប៊ូតុង Get Code


ធ្វើការថត (Copy) កូដទាំងពីរ ដែលមួយជា កូដរបស់ JavaScript SDK និងមួយទៀតជាកូដរបស់ HTML ធម្មតា ទៅដាក់ក្នុង Sidebar របស់វេបសាយ ។ ជាឧទាហរណ៍បង្ហាញ ខ្ញុំសូមលើក​យក​ការ​ចម្លង​ដាក់​ក្នុង blogger widget  ដោយ​ចូលទៅកាន់ Layout > ចុចលើ Add a Gadget > ជ្រើសយក HTML/JavaScript > រួចហើយចម្លង (Paste) កូដទាំងពីរចូល ៖


ក្រោយពី Paste រួចរាល់ហើយ សូមចុចលើ​ប៊ូតុង Save ពណ៌ទឹកក្រូច ។ រួចចុចលើប៊ូតុង View Blog ដើម្បី​មើល​លទ្ធផល ៖



ប្រសិនបើខ្ញុំសរសេរទៅមានកំហុសត្រង់ណាមួយ សូមអ្នកទាំងអស់គ្នាបញ្ចេញមតិយោបល់នៅក្នុងមេរៀន ឬវីដេអូ នោះ ។ ខ្ញុំទទួលយកគ្រប់មតិកែលម្អទាំងអស់ ។ សូមអរគុណ!

No comments