របៀបដាក់ប៊ូតុង Subscribe របស់ YouTube ក្នុងវេបសាយ
យូធូប (YouTube) ជាប្រព័ន្ធផ្សព្វផ្សាយវីដេអូមួយប្រភេទ ដែលអនុញ្ញាតិឱ្យអ្នកប្រើប្រាស់ ធ្វើការបង្ហោះវីដេអូចូល ។ ដែលពួកគេត្រូវមានគណនី ជីម៉ែល (G-Mail Account) របស់ក្រុមហ៊ុន Google ដើម្បីបង្កើតប៉ុស្តិ៍ (Channel) របស់ខ្លួន ។
ខាងក្រោមនេះជា របៀបនៃការយកប៊ូតុង Subscribe របស់ YouTube Channel ទៅដាក់ក្នុង Side Bar របស់វេបសាយ ៖
ដំបូងអ្នកត្រូវ Log In ក្នុងយូធូប របស់អ្នក ជាមុនសិន ។ បន្ទាប់មកចុចលើ ប៊ូតុង Settings របស់ Channel ដូចរូបខាងក្រោម ។
បន្ទាប់់មកទៀតចុចលើ Advanced នៅក្នុង Overview ដូចរូបដែលបានបង្ហាញ ។
ធ្វើការថត (Copy) អក្សរសម្គាល់ (Channel ID) របស់ YouTube Channel ។
សូមចូលទៅកាន់អាស័យដ្ឋាន ៖ Configure a YouTube Subscribe Button រួចហើយធ្វើការចម្លង (Paste) អក្សរសម្គាល់ ទៅដាក់ក្នុង ប្រអប់ Channel Name or ID ដូចរូបខាងក្រោម ។
សូមធ្វើការកែតម្រូវលើ ការកំណត់នៅក្នុង Options នៅត្រង់ ៖
- Layout: ជ្រើសយក Default ឬ Full ដើម្បីបង្ហាញរូប ឬ លាក់រូបរបស់ Channel
- Theme: ជ្រើសយក Default ឬ Dark ដើម្បីជ្រើសរើសពណ៌ មានពណ៌ស និងពណ៌ខ្មៅស្រាល
- Subscriber count: ជ្រើសយក Default (បង្ហាញ) ឬ Hidden (លាក់) ដើម្បីបង្ហាញ ឬលាក់ចំនួនអ្នកដែលបាន សាប់ស្ក្រៃយ៍
- អ្នកអាចធ្វើការគូស tick លើប្រអប់ My application listens for button events ក៏បាន មិនគូសក៏បាន
សូមពិនិត្យមើលរូបខាងក្រោម ៖
បន្ទាប់មកទៀតនោះ សូមធ្វើការ Copy កូដនៅខាងក្រោម ៖
ក្រោយពី Copy កូដរួច សូមចូលទៅកាន់វេបសាយរបស់អ្នក ជាឧទាហរណ៍ខ្ញុំសូមបង្ហាញដោយការប្រើលើ blogger ដោយចូលទៅកាន់ Layout រួចធ្វើការចុចលើ Add Widget និងជ្រើសយក HTML/JavaScript
ក្រោយពីចុចលើប៊ូតុងបូក (+) ពណ៌ខៀវរួចហើយ សូម Paste កូដដែលបាន Copy មកដាក់ចូល
ចុចប៊ូតុង Save ពណ៌ទឹកក្រូច បន្ទាប់ពី Paste រួច ។ សូមពិនិត្យមើលលទ្ធផល ៖
ប្រសិនបើខ្ញុំសរសេរទៅមានកំហុសត្រង់ណាមួយ សូមអ្នកទាំងអស់គ្នាបញ្ចេញមតិយោបល់នៅក្នុងមេរៀន ឬវីដេអូ នោះ ។ ខ្ញុំទទួលយកគ្រប់មតិកែលម្អទាំងអស់ ។ សូមអរគុណ!
Post a Comment