ការប្រើប្រាស់កម្មវិធី Bandicam (មានរូបភាព)
តើអ្នកចង់ចែករំលែកសកម្មភាពលេងហ្គេមរបស់អ្នក ឬក៏វីដេអូមេរៀនដែលអ្នកបានបង្កើតឡើងទៅកាន់ពិភពលោកដែរឬទេ? ប្រសិនបើអ្នកចង់តើអ្នកប្រើកម្មវិធីអ្វីដើម្បីថតសកម្មភាពទាំងនោះ ? Bandicam គឺជាកម្មវិធីថតអេក្រង់មួយប្រភេទសម្រាប់ Windows ដែលមានទំហំស្រាល និងអាចថតវីដេអូបានច្បាស់ ។ កម្មវិធីនេះអាចធ្វើការថតដោយប្រើទម្រង់ជាពេញអេក្រង់ (Full Screen) ឬអាចធ្វើការជ្រើសរើសតាមអេក្រង់ (certain area) ហើយអ្វីដែលពិសេសនោះ គឺថតសកម្មភាពលេងហ្គេមបានយ៉ាងល្អឥតខ្ចោះជាមួយតិចណូឡូជី DirectX/OpenGL ។
ខាងក្រោមនេះជារបៀបដំឡើងកម្មវិធី ការកំណត់ផ្សេងៗ និងរបៀបនៃការថតអេក្រង់ ។
ប្រសិនបើអ្នកមានចម្ងល់អ្វី សូមធ្វើបញ្ចេញមតិក្នុងប្រអប់ comment ខាងក្រោម ខ្ញុំនឹងដោះស្រាយជូន ។
ខាងក្រោមនេះជារបៀបដំឡើងកម្មវិធី ការកំណត់ផ្សេងៗ និងរបៀបនៃការថតអេក្រង់ ។
ក. ការដំឡើងកម្មវិធី
១. ទាញយក file setup របស់កម្មវិធី
អ្នកអាចធ្វើការទាញយកកម្មវិធី Bandicam ដោយឥតគិតថ្លៃពីគេហទំព័រ www.bandicam.com ។ Bandicam អាចប្រើបានតែចំពោះ Windows ប៉ុណ្ណោះ ។ ចំពោះ Free Version វិញអ្នកអាចធ្វើការថតម្ដងបានតែរយៈពេល ១០នាទីប៉ុណ្ណោះ ហើយរាល់វីដេអូដែលបានថត គឺមានជាប់ស្លាករបស់ក្រុមហ៊ុន Bandicam ។ ដូចនេះសូមទាញយក Full Version នៅទីនេះ ។
២. របៀបដំឡើងកម្មវិធី
ការដំឡើងកម្មវិធី Bandicam គឺធ្វើឡើងទៅមុខជានិច្ច ដែលអ្នកអាចអនុវត្តតាមជំហានខាងក្រោម ៖
- ពន្លា (uncompress zip file) ឯកសារដែលបានទាញយក > ចុច ២ ដងលើ file setup.exe
- ចុចជ្រើសរើសភាសា English > ចុច OK
- ចុចប៊ូតុង Next
- ចុចប៊ូតុង I Agree
- ចុចប៊ូតុង Next បន្តទៀត
- បន្តទៅមុខដោយចុចប៊ូតុង Install
- រង់ចាំរហូតដល់កម្មវិធីដំឡើងចប់
- ក្រោយពេលកម្មវិធីដំឡើងចប់ > ចុចប៊ូតុង Finish
- កម្មវិធី Bandicam ត្រូវបានបើកឡើងជាលើកដំបូង
៣. របៀប register កម្មវិធី ទៅជា full version
- បិទកម្មវិធី Bandicam
- ចូលទៅក្នុង Register folder
- ចុច Right-click លើ register key.exe ហើយជ្រើសយក Run As Administrator
- វាយ email របស់អ្នក (ឧ. username@yahoo.com)
- ចុចប៊ូតុង Register Application!
ខ. ការកំណត់ផ្សេងៗនៅក្នុងកម្មវិធី
មុននឹងធ្វើការថតជាមួយ Bandicam អ្នកត្រូវធ្វើការកំណត់លើ settings របស់វាជាមុនសិន ៖
១. ការកំណត់លើ Video
- ចុចលើ ម៉ឺនុយ Video
- tick លើ Show mouse cursor ដើម្បីថតយកទាំង mouse ដែលបានចង្អុល
- tick លើ Add mouse click effects ដើម្បីថតយកចលនាផ្សេងៗពេល mouse ត្រូវបាន click
- ចុចប៊ូតុង Presets > ជ្រើសយកប្រភេទការងារដែលអ្នកចង់បាន ដូចជា YouTube format ជាដើម ។
- ចុចលើប៊ូតុង Settings ដើម្បីកំណត់លើចំណុចលម្អិតបន្ថែម
- tick លើ Add mouse highlight effect ដើម្បីបង្ហាញរង្វង់មូលហាយឡាយលើ mouse ដែលអាចបង្ករឱ្យអ្នកមើលវីដេអូងាយរក mouse ដែលបានរំកិល
២. ការកំណត់លើសម្លេង
- ចុចលើប៊ូតុង Settings ក្នុងម៉ឺនុយ Video
- tick លើ Record sound
- tick លើ Save audio tracks while recording (.wav) ដើម្បីរក្សាទុកសម្លេងជា file wav ដោយគ្មានការចូលរួមពីវីដេអូ ដែលជាការថតតែសម្លេងដាច់ចេញមកពីវីដេអូ ។
- នៅក្នុង Primary Sound Device : ជ្រើសយក Speaker ដែលជាសម្លេងរបស់ system ពេលចុចលើ keyboard ឬ ចុច mouse
- នៅក្នុង Secondary Sound Device : ជ្រើសយក Microphone ដែលជាសម្លេងរបស់ mic ដែលត្រវថតយកសម្លេងរបស់អ្នកពេលនិយាយ
គ. ការថតវីដេអូ
ដើម្បីថតអេក្រង់ អ្នកត្រូវចេះកំណត់ទំហំរបស់អេក្រង់ដែលត្រូវថតចេញ ។
- ចុចលើប៊ូតុង Screen Record Mode
- បន្ទាប់មកចុចល់ប៊ូតុង REC ពណ៌ក្រហម
- អ្នកនឹងទទួលបានទំហំអេក្រង់ដូចរូបខាងក្រោម
- ធ្វើការកំណត់ទំហំនៃអេក្រង់ដូចខាងក្រោម ៖
- ចុចលើប៊ូតុងព្រួញមួយនៅលើរបារ ដូចរូបបង្ហាញខាងលើ
- ចុចលើម៉ឺនុយ Size
- ជ្រើសយកទំហំដែលអ្នកចង់បាន ឬចុចយក FullScreen
- ចុចលើប៊ូតុង REC នៅលើរបារម្ដងទៀត នោះ Bandicam នឹងរាប់ជូនអ្នក ១ ២ ៣
- កម្មវិធីកំពុងថត សកម្មភាពរបស់អ្នកលើអេក្រង់ ។
- ក្រោយពីការថតត្រូវបានបញ្ចប់ សូមទៅកាន់ Output ដើម្បីមើលវីដេអូដែលបានថត
- ចុចប៊ូតុង Play ដើម្បីលេងវីដេអូ
- ចុចប៊ូតុង Edit ដើម្បីកាត់វីដេអូ (អ្នកត្រូវការដំឡើងកម្មវិធីជំនួយ Bandicut)
- ចុចប៊ូតុង Upload ដើម្បីបង្ហោះវីដេអូចូលទៅក្នុង Vimeo
- ចុចប៊ូតុង Delete ដើម្បីលុបវីដេអូ
ប្រសិនបើខ្ញុំសរសេរទៅមានកំហុសត្រង់ណាមួយ សូមអ្នកទាំងអស់គ្នាបញ្ចេញមតិយោបល់នៅក្នុងមេរៀន ឬវីដេអូ នោះ ។ ខ្ញុំទទួលយកគ្រប់មតិកែលម្អទាំងអស់ ។ សូមអរគុណ!
Post a Comment