រោគសញ្ញាទាំងនេះបញ្ជាក់ថា អ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់
ជីវិតពិតជាមិនអាចរស់បានឡើយបើគ្មានទឹក។ វាអាចជួយសម្រួលដល់មុខងាររាងកាយទាំងមូល។ ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់អាចជួយរក្សាសុខុមាលភាពបានល្អប្រសើរបំផុត ព្រោះសីតុណ្ហភាពរាងកាយត្រូវបានសម្របសម្រួលដោយទឹក និងពង្រឹងដល់ប្រព័ន្ធរំលាយអាហារ។ ទឹកអាចជួយកម្ចាត់ជាតិពុលចេញពីក្នុងខ្លួន និងជាអាហារសម្រាប់រាងកាយ។
ត្រូវចាំក្នុងចិត្តថា កាហ្វេ, តែ, ភេសជ្ជៈប៉ូវកម្លាំង, ទឹកផ្លែឈើ និងភេសជ្ជៈជាតិកាហ្វេអ៊ីនមិនអាចជំនួសទឹកបានឡើយ។ វាមិនដូចគ្នាទៅនឹងទឹកសុទ្ធឡើយ បើទោះបីជាពួកវាជាសារធាតុរាវក៏ដោយ។ តែទោះបីជាយ៉ាងណា អ្នកមិនអាចយល់ពីអ្វីដែលរាងកាយត្រូវការឡើយ៖
១. រាងកាយប្រាប់ឱ្យអ្នកដឹងថា អ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់
មុខងាររបស់តម្រងនោមមានបញ្ហា និងអាការៈកាន់តែធ្ងន់ធ្ងរឡើង មានន័យថា វាគ្មានសមត្ថភាពអាចបន្សុតជាតិពុលចេញពីក្នុងខ្លួនបាន។
២. ស្បែកស្ងួត
សាច់ និងស្បែកស្អាត មានសុខភាពល្អមានន័យថា ទទួលទានទឹកច្រើន។ វាពិតជាមិនអាចទៅរួចទេ បើស្បែកអ្នកស្អាតម៉ដ្ឋរលោង ដោយមិនបានទទួលទានទឹកបន្តិចសោះឡើយនោះ។ ទឹកអាចជួយការពារពីបញ្ហាស្បែកស្ងួត។
ស្បែកស្ងួតយូរៗទៅនឹងធ្វើឱ្យអ្នកខ្វះជាតិទឹក ក៏ធ្វើឱ្យស្បែកស្រែកឃ្លានទឹក។ អ្នកកំពុងតែប្រើឡេ និងក្រែមផ្តល់សំណើម តែស្បែករបស់អ្នកនៅតែស្ងួត, រាងកាយនៅតែខ្វះជាតិទឹក។ សាច់ និងស្បែករបស់អ្នកនឹងកាន់តែទន់ ហើយម៉ដ្ឋរលោង នៅពេលទទួលទានទឹកបានគ្រប់គ្រាន់។
៣. ឈឺក្បាល
កង្វះជាតិទឹកជាមូលហេតុធ្វើឱ្យឈឺក្បាល។ អាការៈឈឺក្បាលបណ្តាលមកពីខ្វះជាតិទឹកខុសប្លែកពីអាការៈឈឺក្បាលធម្មតា។ អាការៈឈឺក្បាលដោយសារខ្វះជាតិទឹកធ្វើឱ្យអ្នកជួបនឹងភាពតានតឹងកាន់តែខ្លាំងឡើង។
វានឹងមិនអាចធ្វើឱ្យអ្នកឱនចុះបានឡើយ។ ការឈឺចាប់នឹងកាន់តែធ្ងន់ធ្ងរឡើងៗ។ ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ បើសិនអ្នកឧស្សាហ៍ឈឺក្បាលញឹកញាប់ពេក។ អាការៈឈឺក្បាលកើតឡើង នៅពេលអ្នកចេញញើសច្រើន កុំភ្លេចទទួលទានទឹកឱ្យបានច្រើន និងត្រូវក្រេបទឹកតិចៗ។
៤. មាត់ស្ងួត
ប្រសិនបើមាត់របស់អ្នកឧស្សាហ៍ស្ងួតមានន័យថា អ្នកកំពុងប្រឈមនឹងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរឡើងៗ។ បញ្ហាមាត់ស្ងួតញឹកញាប់បណ្តាលមកពីខ្វះជាតិទឹក។ ប៉ុន្តែពេលខ្លះអាចបណ្តាលមកពីការឧស្សាហ៍ស្តោះទឹកមាត់ច្រើនពេក។ ហើយគួរដាក់ដបទឹកនៅក្បែរខ្លួន នៅពេលមាត់របស់អ្នកឧស្សាហ៍ស្ងួតខ្លាំង។
៥. ពណ៌ទឹកនោម
ពណ៌ទឹកនោមរបស់អ្នកឧស្សាហ៍ប្រែប្រួលញឹកញាប់បណ្តាលមកពីទទួលទានទឹកមិនបានគ្រប់គ្រាន់។ តែទោះបីជាយ៉ាងណា ក្នុងករណីប្រព័ន្ធក្នុងរាងកាយខ្វះជាតិទឹក ពណ៌ទឹកនោមនឹងផ្លាស់ប្តូរ។ ក្នុងករណីទឹកនោមរបស់អ្នកមានពណ៌ត្នោតខុសធម្មតា បានន័យថា អ្នកកំពុងប្រឈមមុខបញ្ហាខ្វះជាតិទឹកធ្ងន់ធ្ងរ។
នេះអាចជាបញ្ហាធ្ងន់ធ្ងររបស់អ្នក។ ទទួលទានទឹកយឺតៗ និងដោយប្រុងប្រយ័ត្ន ដូច្នេះរាងកាយនឹងទទួលបានទឹក ហើយបញ្ចូនទៅឱ្យសរីរាង្គទាំងឡាយ។
៦. ការឃ្លាន
តើអ្នកនៅតែមានអារម្មណ៍ឃ្លានញឹកញាប់មែនទេ បើទោះបីជាអ្នកញ៉ាំអាហារហើយក៏ដោយ? ដូច្នេះ ឱកាសក្រោយ អ្នកគួរទទួលទានទឹកមួយកែវ។ វានឹងធ្វើឱ្យអ្នកឆ្អែត លែងមានអារម្មណ៍ឃ្លានក្រោយពេលបរិភោគអាហាររួចហើយ។
៧. វិលមុខ
អ្នកមិនត្រូវមានភាពតានតឹងឡើយ។ នេះជាសញ្ញាបង្ហាញថា រាងកាយរបស់អ្នកបាត់បង់ជាតិទឹក ហើយវាក៏ត្រូវការទឹកភ្លាមៗផងដែរ។ ក្រៅពីបញ្ហាកង្វះជាតិទឹក ត្រូវចាំថា ពេលខ្លះទឹកចូលទៅខាងក្នុងត្រចៀកក៏អាចបណ្តាលឱ្យអ្នកវិលមុខដែរ។ អាការៈវិលមុខក្នុងពេលធ្វើការបណ្តាលមកពីការត្រូវនឹងកម្តៅព្រះអាទិត្យពេញមួយថ្ងៃ។
៨. រោគសញ្ញានៃអាការៈខ្វះជាតិទឹករ៉ាំរ៉ៃ
រោគសញ្ញាមួយចំនួនបង្ហាញពីអាការៈខ្វះជាតិទឹករ៉ាំរ៉ៃ។ រោគសញ្ញាភាគច្រើនអាចត្រូវបានគេមើលឃើញឡើយ។
- ភាពចាស់មុនអាយុ
- ភាពតានតឹង, អារម្មណ៍ច្របូកច្របល់
- ទល់លាមក, ក្តៅចុងដង្ហើម៕
Post a Comment