៣ដំណាក់កាលដែលអ្នកគួរធ្វើមុនសរសេរ Articles ស្នើសុំទៅកាន់ Facebook


៣ដំណាក់កាលដែលអ្នកគួរធ្វើមុនសរសេរ Articles ស្នើសុំទៅកាន់ Facebook


ក្នុងរយៈពេល ៣ខែ ក្នុងឆ្នាំ ២០១៧ មកនេះ ខ្ញុំសង្កេតឃើញថា អ្នកដែលធ្វើការសាងប្រាក់ចំណូលលើបណ្ដាញអ៊ីនធើណែតដូចជា យូធូប (YouTube) ជាមួយនឹងហ្គោហ្គលអ៊េដសែន (Google AdSense) មានការរងនូវផលប៉ះពាល់យ៉ាងខ្លាំង ដោយសារក្រុមហ៊ុនហ្គោលហ្គលបានធ្វើការផ្លាស់ប្តូរមុខងារ និងគោលការណ៍ខ្លះៗទៅកាន់យូធូប ដែលជាហេតុធ្វើឱ្យឆេនណល (Channel) របស់ពួកគេត្រូវបានបិទជាបន្តបន្ទាប់។ ក្នុងនោះក៏មានឆេនណលរបស់ខ្ញុំផងដែរ ដែលទោះបីខ្ញុំធ្វើការប្ដឹងតវ៉ាសុំមកវិញក៏មិនបានមកវិញដែរ ប៉ុន្តែក៏មានបុគ្គលខ្លះអាចសុំបានមកវិញ ។

ក្រោយពេលដែលខ្ញុំ ព្រមទាំងអ្នកដទៃជួបនឹងទុក្ខលំបាកជាមួយនឹងយូធូប ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមណែនាំឱ្យអ្នកទាំងអស់គ្នា ងាកមកសាងប្រាក់ចំណូលជាមួយនឹងក្រុមហ៊ុនហ្វេសប៊ុក (Facebook) វិញម្ដង ដែលជាក្រុមហ៊ុនបណ្ដាញសង្គមធំមួយក្នុងពិភពលោក របស់ ម៉ាក ។

ការសាងប្រាក់ចំណូលជាមួយហ្វេសប៊ុក គឺមានប្រយោជន៍ដល់អ្នកដែលមានវេបសាយ ក្នុងការផ្សព្វផ្សាយចំណេះដឹង ព័ត៌មាន ឬអត្ថបទកម្សាន្តផ្សេងៗ ។ ខ្ញុំសូមសង្ខេបដោយខ្លីថា ប្រសិនបើអ្នកមិនចេះសរសេរកូដភាសា HTML ឬ HTML5 អ្នកនឹងពិបាកក្នុងការស្នើសុំទៅកាន់ក្រុមហ៊ុនហ្វេសប៊ុក ។

ថ្មីៗនេះខ្ញុំទើបនឹងរកឃើញគន្លឹះក្នុងការប្រើប្រាស់ Google Blogger ដែលជាប្លុកអនុញ្ញាតឱ្យអ្នកប្រើប្រាស់ និងបង្កើតវេបសាយដោយឥតគិតថ្លៃទាំង ឈ្មោះវេបសាយ (Sub-Domain) និងទំហំផ្ទុក ១៥ជីហ្គាបៃ (Google Mail Storage) ។ ដូនេះអ្នកពុំចាំបាច់ចំណាយថវិការដើម្បីទិញ Domain Name ឬចំណាយលើ WordPress.org ជាដើមឡើយ ។

ខាងក្រោមនេះជាដំណាក់កាលដ៏សំខាន់ដែលអ្នកត្រូវដឹង មុននឹងអ្នកធ្វើការចុះឈ្មោះ និងស្នើសុំការអនុញ្ញាតិ ការសាងប្រាក់ចំណូលជាមួយហ្វេសប៊ុក ដោយប្រើ Blogger ៖

ដំណាក់កាលទី១ ៖ ការបង្កើត Google Mail និង Blog


តម្រូវការក្នុងការបង្កើតគណនី Gmail
  • ព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានរបស់ក្រុមហ៊ុន ឬស្ថាប័ន
  • រូបថត ឬនិមិត្តសញ្ញាសម្គាល់ (Logo)
  • លេខទូរស័ព្ទ សម្រាប់ Verify

Gmail ជាសារអេឡិចត្រូនិចមួយរបស់ក្រុមហ៊ុនហ្គោហ្គលដែលអ្នកត្រូវការបង្កើតវា ដើម្បីធ្វើការបង្កើតប្លុក (Blogger) ។ ប្រសិនបើអ្នកធ្លាប់មាន Gmail រួចទៅហើយនោះ អ្នកអាចរំលងដំណាក់កាលនេះបាន ប៉ុន្តែសម្រាប់អ្នកពុំទាន់មាន សូមធ្វើការបង្កើត ដោយអនុវត្តតាមជំហានៗ ។


រូបទី១ ៖ ទម្រង់នៃការចុះឈ្មោះគណនី Gmail

Blogger ជាសេវាកម្មរបស់ក្រុមហ៊ុនហ្គោហ្គលដែលផ្តល់ជូនអ្នកឥតគិតថ្លៃក្នុងការបង្កើតវេបសាយ និងបង្ហោះបានគ្រប់ប្រធានបទ តែអ្នកមិនអាចធ្វើឱ្យខុសគោលការណ៍សំខាន់ៗរបស់ក្រុមហ៊ុនបានទេ បើពុំដូច្នោះវេបសាយរបស់អ្នកនឹងត្រូវបិទដោយស្វ័យប្រវត្តិ ពីព្រោះវេបសាយរបស់អ្នកស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យពីក្រុមហ៊ុនហ្គោហ្គល ។

តម្រូវការក្នុងការបង្កើត Blogger
  • គណនី Gmail
  • រូបថត ឬនិមិត្តសញ្ញាសម្គាល់ (Logo & Slogan)
  • ព័ត៌មានពី Google Plus
  • សរសេរអត្ថបទឱ្យចំនួនពី ៥ ទៅ ១០
  • Template សម្រាប់លំអវេបសាយ


រូបទី២ ៖ ទម្រង់នៃការចុះឈ្មោះ និងបង្កើតប្លុក

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីដឹងពីរបៀបចុះឈ្មោះគណនី Gmail និងបង្កើត Blog


វីដេអូទី១ ៖ របៀបចុះឈ្មោះគណនី Gmail និងបង្កើត Blog

ដំណាក់កាលទី២ ៖ ការបង្កើតគណនី (Facebook Account) និងទំព័រគាំទ្រ (Facebook Fan Page)

ហ្វេសប៊ុក (Facebook) គឺជាបណ្ដាញសង្គមដ៏ធំមួយក្នុងពិភពលោក ស្ទើរតែគ្រប់​ប្រទេសទាំងអស់ក្នុងពិភពលោកបានប្រើប្រាស់បណ្ដាញសង្គមមួយនេះ ដើម្បីរក្សាទំនាក់ទំនង រកស៊ី និងផ្សព្វផ្សាយព័ត៌មាននានា ។

តម្រូវការក្នុងការបង្កើត Facebook Account

  • មានសារអេឡិចត្រូនិច (Gmail, Hotmail, Yahoo)
  • រូបថត ឬនិមិត្តសញ្ញាសម្គាល់ (Logo)
  • ព័ត៌មានផ្ទាល់ខ្លួន (អាចបង្ហាញតែ ៥០%ក៏បាន)
  • មានលេខទូរស័ព្ទ

ប្រសិនបើអ្នកធ្លាប់មានគណនី Facebook រួចទៅហើយនោះ អ្នកអាចរំលងដំណាក់កាលនេះបាន ប៉ុន្តែសម្រាប់អ្នកពុំទាន់មាន សូមធ្វើការបង្កើតវានៅពេលនេះ ។


រូបទី៣ ៖ ទម្រង់នៃការចុះឈ្មោះ បង្កើតគណនីហ្វេសប៊ុក

ទំព័រគាំទ្រ (Facebook Page) គឺជាសេវាមួយប្រភេទក្នុងហ្វេសប៊ុក សម្រាប់អោយអ្នកទាំងអស់គ្នាធ្វើការផ្សព្វផ្សាយព័ត៌មាន លក់ទំនិញ ចែកចាយចំណេះដឹង និងវីដេអូកម្សាន្តនានា ជាសាធារណៈ ព្រមទាំងអស់ទទួលបានការចុចគាំទ្រ (Like/Follow) ពិសេសនោះអ្នកអាចសាងប្រាក់ចំណូលពី Facebook ដោយប្រើ Facebook Page នេះតែម្ដង ។ ដូនេះសូមអ្នកបង្កើត Page មួយសម្រាប់ការងារមួយនេះ ។

តម្រូវការក្នុងការបង្កើត Facebook Page

  • មានគណនីហ្វេសប៊ុក ដែលមានអាយុ ១ថ្ងៃ (២៤ម៉ោង)
  • រូបថត ឬនិមិត្តសញ្ញាសម្គាល់ (Logo & Cover)
  • ព័ត៌មានផ្សេងៗដូចជា វេបសាយ អ៊ីម៉ែល អាស័យដ្ឋាន
  • មានលេខទូរស័ព្ទ និងទីតាំង
បញ្ជាក់ ៖ សម្រាប់អ្នកដែលមាន Page ហើយគិតចង់សាងប្រាក់ចំណូលជាមួយវារួចទៅហើយ អ្នកពុំចាំបាច់បង្កើតវាទៀតឡើយ ។


រូបទី៤ ៖ ទម្រង់នៃការបង្កើតទំព័រគាំទ្រ (Facebook Page)

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីដឹងពីរបៀបចុះឈ្មោះគណនី Facebook និងបង្កើត Page


វីដេអូទី២ ៖ របៀបចុះឈ្មោះគណនី Facebook និងបង្កើត Page

ដំណាក់កាលទី៣ ៖ ការរៀបចំប្លុក និងកែលម្អ

អ្នកបានបង្កើត Gmail, Blogger, Facebook និង Facebook Page រួចហើយ នេះជាដំណាក់កាលមួយដែលត្រូវធ្វើការត្រៀមសម្រាប់ការចុះឈ្មោះក្នុង Facebook Instant Articles ។

តើអ្នកត្រូវត្រៀមអ្វីខ្លះ?

  • មានគណនីហ្វេសប៊ុក (ប្រើញឹកញាប់)
  • មានហ្វេសប៊ុកផេក (~Liker = 30)
  • មានវេបសាយ
    • www.domain-name.com (www.hahatut.com)
    • www.sub.domain-name.com (www.hahatut.blogspot.com)
  • មាន SmartPhone (Android/iOS) សម្រាប់ Test និងដំឡើង Facebook Page App
  • ត្រូវមាន Master Card / Visa Card ឬ PayPal Account

ខណៈពេលដែលអ្នកត្រៀមដោយផ្អែកលើចំណុចខាងលើ ខ្ញុំសូមបង្ហាញជូនអ្នកទាំងអស់គ្នាអំពីការកែលម្អប្លុក ដូចជាការប្ដូររូបរាងឱ្យបានស្អាត ការប្ដូរពុម្ពអក្សរខ្មែរ ការកែលម្អលើផ្នែកសំខាន់ៗ និងការប្រកាសអត្ថបទ ។

សូមទស្សនាវីដេអូទី៣ របស់ខ្ញុំខាងក្រោមនេះ ៖


វីដេអូទី៣ ៖ ការរៀបចំប្លុក និងកែលម្អ

បញ្ជាក់ ៖ ក្នុងអំឡុងពេលនេះ សូមអ្នកបន្តធ្វើការប្រកាសអត្ថបទរបស់ជាធម្មតា ហើយព្យាយាមចែកចាយតាមរយៈហ្វេសប៊ុកផេក ដើម្បីស្វែងរកអ្នកគាំទ្រ និងបង្កើតប្រជាប្រិយភាព ។





រក្សាសិទិ្ធ ដោយ Haha Tutorial - © 2017

No comments